សម្តេចតេជោ ហ៊ុន សែន លើកឡើងថា យុទ្ធសាស្រ្ដចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ១៩ថយចុះ
ព័ត៌មានជាតិ
213

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា បន្ទាប់ពីដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អស់ រយៈពេលជាច្រើនខែមកដែលផ្តើមចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលបានបង្ហាញ ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅរាជធានី ខេត្តទាំងពីរនេះគឺមានអត្រាអ្នកឆ្លងថយចុះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ សម្រាប់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានប្រើយុទ្ធ សាស្ត្រ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ប្រៀបដូចជាផ្ការីក គឺចាក់នៅទីក្រុង ឬទីប្រជុំជនចេញទៅខាងក្រៅ ទើបទទួលជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ សម្តេចតេជោគូសបញ្ជាក់ថា “ស្ថានភាពជំងឺកូវីដ១៩នៅ កម្ពុជាកំពុងស្ថិតក្នុងការគ្រប់គ្រងបាន។ ឥឡូវនេះសង្កេតឃើញ ថា លទ្ធភាពចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាតំបន់ឆ្លងខ្លាំង ឥឡូវចំនួនឆ្លងមានការធ្លាក់ចុះ ហើយបើតាមក្រុមគ្រូពេទ្យធីតា សហការជាមួយសាលា ក្រុង ភ្នំពេញបានធ្វើការសិក្សារយៈ ពេល១សប្តាហ៍ដោយប្រៀបធៀបនឹងខែមេសា និង ឧសភា គឺមានការធ្លាក់ចុះយ៉ាងខ្លាំង”។ សម្ដេចតេជោបានថ្លែងបន្ដថា នៅពេលចាក់វ៉ាក់ សាំង អត្រាអ្នកឆ្លងជំងឺកូវីដក៏ធ្វើឱ្យអ្នកឆ្លងតិច និងអត្រាមរណភាពមានចំនួនតិចដែលកាល ពីមុន នៅក្នុងរាជធានីភ្នំពេញ ចំនួនអ្នកស្លាប់ច្រើន(មិនមែនអ្នកនៅភ្នំពេញស្លាប់ ទេគឺអ្នក ឆ្លងតាមខេត្តបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យនៅភ្នំពេញ)។ជាមួយគ្នានេះដែរ ក្នុងរយៈ ពេល ប៉ុន្មាន ថ្ងៃមកនេះអត្រាអ្នកឆ្លងជំងឺមានថយចុះ ហើយកើនឡើងតិចដែរ។ ប៉ុន្តែនៅ ពេល ការវ៉ាក់ សាំងក្នុងខ្លួនទោះបីជាឆ្លងក៏មានសភាព ស្រាលដែលមិនអាចនាំដល់ការ ស្លាប់។

តែយ៉ាងណាក៏ដោយ សម្តេចតេជោក៏បានលើកឡើងថា កន្លងមកនេះក៏មានអ្នក ដែល បានចាក់វ៉ាក់សាំងរួចហើយក៏មិនគោរពវិធានការសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។ ដូច្នេះគណៈកម្មការចំពោះកិច្ចត្រូវធ្វើការអប់រំចំពោះករណីនេះ ។

សម្តេចតេជោក៏បានអះអាងថា “វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់នោះទេ គឺត្រូវ អនុវត្តន៍វិធានការ ៣ការពារ ៣កុំ ត្រូវតែបន្តដោយគ្មានការលើកលែង វិធានការអប់រំ និង ច្បាប់ត្រូវបន្តទៅលើបញ្ជានេះ។ ពីព្រោះបើមិនដូច្នះទេ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់ សាំង រួច មិនអនុវត្តន៍វិធានការនោះទេ”៕ AKP


Telegram