រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានធ្វើ ការណែ នាំ ស្ដីពី ការអនុវត្ត វិធានការ ប្រមូល ពន្ធ និង ប្តូរ ចង្កូត ពីស្ដាំ មក ឆ្វេង លើ យានជំនិះ គ្រប់ ប្រភេទ ដែល កំពុង ប្រើប្រាស់ ស្លាក លេខ កងយោធពល ខេមរភូមិន្ទ ( ខ . ម ) និង ឲ្យ បណ្តា ស្ថាប័ន កងឯកភាព ទូទាំង កងយោធពល ខេមរភូមិន្ទ ត្រូវអនុវត្ត ឱ្យបាន ល្អប្រសើរ និង ម៉ឺងម៉ាត់ ចំពោះ វិធានការ រាជរដ្ឋាភិបាល ស្ដីអំពី ការប្រមូល ពន្ធ លើ មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ គ្រប់ ប្រភេទ ប្រចាំឆ្នាំ ២០២១ ជា លើកចុងក្រោយ ។ នេះ យោងតាម សារាចរ ណែនាំ ដែល ចុះហត្ថលេខា ដោយ សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។
សារាចរ ណែនាំ បាន បញ្ជាក់ថា យោងតាម សេចក្តីជូនដំណឹង លេខ៤៨២សជណ . ហ ធ ចុះ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ របស់
ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹង លេខ ៧៤៩០ សហវ ចុះ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សេចក្តីជូនដំណឹង លេខ ១៩៨៣/២១ អ . គ . រ ចុះ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា និង យោងតាម ស្មារតី នៃ កិច្ចប្រជុំ នា ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ តាមរយៈ ប្រព័ន្ធ វីដេអូ (ZOOM.Meeting) ក្រោម អធិបតីភាព នាយ ឧ ត្ត ម ស នី យ៍ អគ្គមេបញ្ជាការ ន កងយោធពល ខេមរភូមិន្ទ ។
ក្រសួងការពារជាតិ ដាក់ចេញ នូវ សារាចរ ណែនាំ ដែលមាន ខ្លឹមសារ ដូចខាងក្រោម ៖
១- បណ្តា ស្ថាប័ន កងឯកភាព ទូទាំង កងយោធពល ខេមរភូមិន្ទ ត្រូវអនុវត្ត ឱ្យបាន ល្អប្រសើរ និង ម៉ឺងម៉ាត់ ចំពោះ វិធានការ រាជរដ្ឋាភិបាល ស្ដីអំពី ការប្រមូល ពន្ធ លើ មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ គ្រប់ ប្រភេទ ប្រចាំឆ្នាំ ២០២១ ជា លើកចុងក្រោយ ចំពោះ យានយន្ត ឯកជន ដែល ជ្រក ក្រោម ស្លាក លេខ កងយោធពល ខេមរភូមិន្ទ ( ខ . ម ) ដើម្បីឱ្យ ម្ចាស់ ចូលខ្លួន មក បំពេញ កាតព្វ កិច្ច ព ន្ធ និង អាករ នាំចូល ស្របច្បាប់ និង បទ ប្បញ្ញត្តិ ស្តីពី គយ ។
២- អនុវត្ត ការប្តូរ ចង្កូត ពីស្ដាំ មក ឆ្វេង ឱ្យបាន ទាន់ពេលវេលា កំណត់ យ៉ាងយូរបំផុត ត្រឹម ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។
៣- ការចុះបញ្ជី អនុញ្ញាតឱ្យ ប្រើប្រាស់ ស្លាក លេខ ខ . ម អាច ដំណើរការបាន ចំពោះ យានយន្ត ដូចខាងក្រោម ៖
យានយន្ត ដែល រដ្ឋ បំពាក់ យានយន្ត ដែល ទទួលបាន ពី បណ្តា ប្រទេស ផ្តល់ជំនួយ យានយន្ត ជា អំណោយ ពី សប្បុរសជន ដែល បាន បំពេញ កាតព្វកិច្ច ពន្ធ រួចរាល់ យានយន្ត កម្ម សិទ្ធិ រប ស់ រដ្ឋ ដែល អស់ ប្រសិទ្ធភាព ប្រើប្រាស់ ហើយ ត្រូវ កែរ ច្នៃ រៀប តម្លើង សារជាថ្មី យានយន្ត ដែល ទទួលបាន ពី ការ សម្រេច របស់ តុលាការ យានយន្ត ដែល នាយទាហាន ប្រើប្រាស់ ធនធាន ផ្ទាល់ខ្លួន ទិញ ដាក់បញ្ចូល ក្នុង ក្របខណ្ឌ រដ្ឋ ដោយបាន បំពេញ កាត ព្វ ពន្ធ រួចរាល់ ។
៤- ចំពោះ យានយន្ត ឯកជន ពាក់ ស្លាក លេខ ខ . ម ហើយ បាន ទៅ បំពេញ កាតព្វកិច្ច ពន្ធ តាម សេចក្ដី ជូនដំណឹង របស់ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ក្រសួងការពារជាតិ នឹង រក្សាទុក ឱ្យប្រើ ប្រាស់ ជាធម្មតា ។ ក្នុងករណី យានយន្ត ឯកជន ពាក់ ស្លាក លេខ ខ . ម ហើយ មិនបាន ទៅ បំពេញ កាតព្វកិច្ច ពន្ធ តាម សេចក្ដីជូនដំណឹង របស់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ក្រសួងការពារជាតិ នឹង ធ្វើការ និរាករណ៍ ស្លាក លេខ ដែល បាន បំពាក់ កន្លងមក ដោយ ស្វ័យប្រវត្តិ ។
៥- អគ្គនាយកដ្ឋាន យោធ សេវា សហការ ជាមួយ ស្ថាប័ន កងយោធពល ខេមរភូមិន្ទ រៀបចំ ឯកសារ និង កម្មវិធី ធ្វើការ ចុះ ផ្សព្វ ផ្សាយ អប់រំ ណែនាំ ឱ្យ ស៊ីជម្រៅ ដល់ បណ្តា អង្គភាព ទូទាំង កងយោធពល ខេមរភូមិន្ទ ។
ទទួលបាន សារាចរ ណែនាំ នេះ អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាន សម្ភារៈ បច្ចេកទេស មេ បញ្ញា ការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋាន ប្រធាន ស្ថាប័ន មេបញ្ជាការ កងឯកភាព ដែលមាន ការពាក់ ព័ន្ធ ត្រូវអនុវត្ត សារាចរ ណែនាំ នេះ ឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ចាប់ពី ថ្ងៃ ចុះហត្ថលេខា នេះ តទៅ ៕ប្រភពនាយកដ្ធានព័ត៍មានក្រសួងការពាជាតិ