អាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី
ព័ត៌មានជាតិ
110

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយមេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្រោមបទបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយគ្រប់បណ្តាអង្គភាព បានត្រៀមខ្លួនរួចជាស្រេច ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ៕


Telegram