ឯកឧត្តម ខៀវ កាញារីទ្ធ ជម្រុញអោយក្រុមការងារ ឃុំ ស្រុក សហការជាមួយ ក្រុមការងារក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគេហទំព័រ សម្រាប់ បំពេញការងារ ផ្សព្វផ្សាយអោយបានកាន់តែល្អ ប្រសេីរ
ព័ត៌មានជាតិ
370

រាជធានីភ្នំពេញ​ ​៖ ក្នុងឱកាសអញ្ជេីញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយ “គោលនយោបាយ អភិវឌ្ឍ ឃុំ សង្កាត់” ឆ្នាំ២០២២ ២០២៧ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៤ ខែកញ្ញា ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ជម្រុញអោយក្រុមការងារ ឃុំ ស្រុក សហការជាមួយ ក្រុម ការងារក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគេហទំព័រ សម្រាប់ បំពេញការងារ ផ្សព្វផ្សាយអោយបានកាន់តែល្អ ប្រសេីរ និងបង្ហាញពីភាពរីកចំរេីន និងកិច្ច អភិវឌ្ឍន៏ ភូមិ ឃុំ ស្រុក ក៏ដូចជាបង្ហាញនូវអ្វីដែលជាស្នាដៃថ្មីៗរបស់យុវជន ក្នុង មូលដ្ឋាន ធ្វេីបាន ហេីយយកមកដាក់ផ្សាយ បានទូលំទូលាយ ជាការលេីក ទឹកចិត្ត និងស្នាដែដែលបានប្រឹងប្រែងធ្វេី។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះលទ្ធផល ការងារទាំងឡាយដែល ក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រេចអនុវត្តន៏បាន ក្នុងពេល កន្លងមនេះ ទោះបីបានជួបឧបសគ្គ និងបញ្ហាលំបាកខ្លះៗក្តី បានពុះពារ បំពេញ បាន ស្របតាមគោលនយោបាយ អភិវឌ្ឍន៏ ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ ។

ជាជំហ៊ានបន្តបន្ទាប់ទៅមុខទៀត គឺការបន្តពង្រឹងសមត្ថភាពសមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន និងជំនួយការរដ្ឋបាល ឃុំ សង្កាត់ ក្នុងការគ្រប់ គ្រង ចាត់ចែង និងអនុវត្តការងារប្រកបដោយសីលធម៏ វិជ្ជាជីវ: ប្រសិទ្ធិភាព តម្លា ភាព ស្អាតស្អំ គោរពច្បាប់ មិនរេីសអេីង និងទទួលបានការទុកចិត្តពី ប្រជា ពលរដ្ឋ ។

ឯកឧត្តម ប្រធាន ក្រុមការងារ បានជម្រុញលេីកទឹកចិត្ត អោយ អាជ្ញាធរ ដែន ដី ឃុំ សង្កាត់ ធ្វេីកិច្ចសហការគ្នាជាមួយផ្នែកពាក់ពន្ធ័នានា ដេីម្បីបង្កេីត មុខរបរថ្មី ដូចជា ពង្រីកកន្លែងទេសចរណ៏ លេងកំសាន្ត នៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះអាចជួយ អោយប្រជាពលរដ្ឋ មានរបររកស៊ី លក់ដូរ អ្វីៗបានច្រេីន ជាងមុន ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីការវិវឌ្ឍថ្មី ៗ នៃប្រទេសជាតិ ក្នុងនោះបាន បានលេីកឡេីងពីភាពជោគជ័យ របស់ប្រមុខ រាជរដ្ឋាភិបាលលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ បានយ៉ាងច្រេីន រហូតមានការសែតបរទេស បានធ្វេីការចុះផ្សាយ អំពី រាជធានីភ្នំពេញ ដែលមានការចាក់វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាគេបំផុត ក្នុងពិភពលោក ។ សម្រាប់ថ្ងៃទី២៤ ខែកញ្ញានេះដែរ ក៏ជាថ្ងៃខួបទី២៨ ឆ្នាំនៃទិវា ប្រកាសអោយប្រេីប្រាស់រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រ កម្ពុជា ។

ទាក់ទងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពី បិណ្ឌ៤ រហូតដល់ថ្ងៃ ភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុង វាយលុកខ្លាំង។ ប៉ុន្តែ ពលរដ្ឋ អាចយកចង្ហាន់ ឬ ទេយ្យទាន ទៅប្រគេន ព្រះចៅអធិការវត្ត ឬ គណៈកម្មការវត្ត ដើម្បីចាក់ចែងក្នុងវត្តបាន។


Telegram