រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថាតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយះបីខែ ?
ព័ត៌មានជាតិ
386

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហើយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដើម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រើនដងជាងគេ។ សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហើយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតើព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។ ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វើជាប់ជា ប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយបានធ្វើនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មាន ការយល់ច្រឡំ។ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមើលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃ សង្គម គឺ ខុសពី គណ:កម្មការតាមដានវាយ តំលៃនិង លើកសរសើរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហើយគោល បំណងនៃការបង្កើតគណ:កម្មការនេះឡើង គឺដើម្បីជាការលើកនូវតំលៃនៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន គឺបានធ្វើការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋាន ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តន៏ការងារប្រកបទៅដោយ លទ្ធផលល្អ ។

ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ ទាំង៣ រួមមានទូរទស្សន៏ ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសើរ តាមរយ:ការផលិតកម្មវិធី បទយកការណ៏ អត្ថបទ ផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៏សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ពន្ធ័ ដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២O២១ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណះ របស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៏ ផងដែរ ។ ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះជោគជ័យការងារ របស់ អគ្គនា យកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែល ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្តន៏ បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៏មកនេះ ហើយបានជម្រុញលើកទឹក ចិត្តអោយបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗ ទៀត ដើម្បីធ្វើ យ៉ាងណាបំរើ ដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយ ជូនទៅដល់ ប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ប្រពន្ធ័ផ្សាយ របស់ជាតិទាំង៣ អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយអោយបានទូលំទូលាយ ពីពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទយ្យទាន និង ចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តន៏តាមការណ៏ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាម រយ:ការផ្តល់ជាព័ត៌មាន ពាក់ពន្ធ័ពីរបៀប ប្រគេន និងទទួលទយ្យទាន រួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ ។

ទន្ទឹមនេះ ក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំ ពារ ក៏ដូចជាការលើកទឹកចិត្ត ដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗ យក មកធ្វើការផ្សាយអោយបានទូលំទូលាយ ពីស្នាដៃរបស់ សិស្ស និស្សិត កម្ពុជាដែលបានធ្វើនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មី មានប្រយោជន៏ ដល់សង្គមជាតិ ហើយអាចជាការបើកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រ នូវរាល់ស្នាដៃ ឆ្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កើតនូវអ្វីៗដែលថ្មី ។ ប្រភពទទក


Telegram