ខណៈពិធីបុណ្យកាន់បិណ្ឌក្នុងស្ថានភាពជំងឺកូវីដ១៩ នៅបន្តរីករាលដាលយ៉ាងណាក៏ដោយ លោកជំទាវឧកញ៉ា ម៉ែរួយ វេរបច្ច័យទៅកាន់វត្តចំនួន៦ នៅតាមបណ្តាខេត្ត ដើម្បីកាន់បិណ្ឌ និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត
ព័ត៌មានជាតិ
1.9K

ខណៈដែលពិធីបុណ្យកាន់បិណ្ឌ ក្នុងស្ថានភាពជំងឺកូវីដ១៩ នៅបន្តរីករាលដាល ទោះបីជាយ៉ាងណា លោកជំទាវឧកញ៉ា ម៉ែរួយ ដែលជាមហាឧបាសិកា ចំពោះព្រះពុទ្ធសាសនា បានវេរបច្ច័យទៅកាន់វត្តមួយចំនួន នៅតាមបណ្តាខេត្ត ដើម្បីកាន់បិណ្ឌ និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធ បុព្វការីជន ញាតិកោ ញាតិកាទាំង៧សន្តាន ដែលបានបាត់បង់ជិវីត។

ក្នុងនោះ លោកជំទាវឧកញ៉ាម៉ែរួយ បានវេរបច្ច័យ ទៅកាន់វត្តចំនួន៦រួមមាន ៖

-វត្តព្រៃចន្ទ័ ខេត្តបន្ទាយមានជ័យ បច្ច័យចំនួន ២លានរៀល

-វត្តនងចាន់ ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ២លានរៀល

-វត្តសែនជ័យ ខេត្តពោធិ៍សាត់ ២លានរៀល

-វត្តកកោះ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ២លានរៀល

-វត្តរតនះនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២លានរៀល

-វត្តព្រះស្រែ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ២០០ដុល្លារ ៕ 


Telegram