ខេត្តពោធិសាត់ អភិបាលស្រុកវាលវែងឱ្យទៅកាន់ មុខតំណែងជាអភិបាលស្រុកភ្នំក្រវាញ តែងតាំងលោក សូសាហុង ឱ្យមកកាន់មុខតំណែងអភិបាលស្រុក វាលវែងវិញ
ពិធីនេះធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានប្រគល់អនុក្រឹត្យស្តីពីការតែងតាំងលោក សូសាហុង ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីស្រុកភ្នំក្រវាញ ឱ្យកាន់មុខតំណែងអភិបាលស្រុក វាលវែង ចំណែកលោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលស្រុកវាលវែង ឱ្យទៅកាន់ មុខតំណែងជាអភិបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក សូ សាហុង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ដែលទើបប្រកាសតែងមុខតំណែងថ្មី បានឡើងអានសេចក្តីប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ៕