សូមជួយស៊ែរ! សមត្ថកិច្ចប្រកាសឲ្យម្ចាស់យានយន្ត ដែលត្រូវដកហូតបណ្តោះអាសន្ន ក្នុងការអនុវត្តវិធានការរដ្ឋបាលនៅ ក្រុងសៀមរាប សូមអញ្ជើញមកទទួលយកវិញ នៅបរិវេណ « សួនច្បារព្រះរាជដំណាក់» ចាប់ពីព្រឹកនេះតទៅ
ព័ត៌មានជាតិ
431

ខេត្តសៀមរាប ៖ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ត ដែលត្រូវបានដកហូតជាបណ្តោះអាសន្ន កាលពីអំឡុងពេលអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប កាលពីពេលកន្លងទៅនេះ អាចអញ្ជើញមកទទួលយកយានយន្តត្រឡប់ទៅវិញ នៅទីស្នាក់ការនគរបាលចរាចរណ៍ ដែលស្ថិតនៅបរិវេណ « សួនច្បារព្រះរាជដំណាក់» ក្នុងក្រុងសៀមរាប ចាប់ពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្អែកនេះតទៅ ។

សម្រាប់ការអញ្ជើញមកទទួលយក យានយន្តត្រឡប់ទៅវិញ សូមភ្ជាប់មកជាមួយនូវឯកសារសម្គាល់យានយន្ត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ មកជាមួយផង ។

សូមបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មានដែលយើងទទួលបាន សម្រាប់ម៉ូតូដែលត្រូវបានដកហូតជាបណ្តោះអាសន្ន ហើយប្រគល់ឲ្យម្ចាស់វិញនេះ មិនត្រូវបានធ្វើការផាកពិន័យនោះឡើយ ៕


Telegram