រាជធានីភ្នំពេញ ៖ ទឹកចិត្តដ៏ប្រពៃ ពិតជាកម្ររកបាន ដោយលោកជំទាវ សោម ឌីឡានូ ប៉ុល រតនា បានមើលឃើញពីទុក្ខលំបាក របស់ក្រុមការងារTVFB ម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូរងរបួសបែកក្បាលហូរឈាម និងរបួសលើខ្លួនប្រាណ ពេលចេញបំពេញភារកិច្ចការងារ នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងនោះ ដោយមានការអាណិតអាសូរ លោកជំទាវ សោម ឌីឡានូ ប៉ុល រតនា បានឧបត្ថម្ភជាថវិកាចំនួន ១លានរៀល តាមរយៈលោកស្រីអគ្គនាយក TVFB ផ្តល់ជូនទៅកាន់ លោក ឃុត សុភារ៉ា ដែលជាបុគ្គលិកយកព័ត៌មានរបស់ TVFB ដើម្បីសម្រួលការលំបាក និងជូនពរដោយលោក ឃុត សុភារ៉ា ឆាប់ជាសះស្បើយផងដែរ ។
តំណាងឲ្យក្រុមការងារTVFB ទាំងមូល ក៏ដូចជាតំណាងឲ្យលោក ឃុត សុភារ៉ា សូមអរគុណដល់លោកជំទាវ សោម ឌីឡានូ ប៉ុល រតនា សូមលោកជំទាវ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ៕