ចាប់ខ្លួនអតីតមេឃុំបិតត្រាំង និងអតីតអភិបាលរងស្រុកព្រៃនប់ និងមនុស្សជាច្រើននាក់ទៀត ពីបទ ទន្ទ្រានកាប់ឆ្ការ កាន់កាប់ ហ៊ុមព័ទ្ធ ឈូសឆាយដី របស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី និងជាច្រើនបទល្មើសផ្សេងទៀត
ព័ត៌មានជាតិ
1.37K

ខេត្តព្រះសីហនុ៖ ជុំវិញករណីវិវាទដីធ្លីយ៉ាងក្តៅគគុកនៅខេត្តព្រះសីហនុ កន្លងទៅ មានប្រជាពលរដ្ឋខ្លះធ្លាប់ជាប់គុកច្រវ៉ាក់ រត់ចោលស្រុក ដោយសារមានក្រុមមេខ្យល់ ដែលមានខ្នងអ្នកធំនៅពីក្រោយ ចាំកាង និងរៀបចំឯកសារក្លែងក្លាយ ភូតកុហកថ្នាក់ដឹកនាំ ដើម្បីទន្ទ្រានយកដីកម្មសិទ្ធ និងដីរដ្ឋជាច្រើនទីតាំងនៅខេត្តព្រះសីហនុ ។

ដោយហេតុនេះហើយ ទើប អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតគណៈកម្មការ ប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ ដែលមានឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឯកឧត្តម យឹម លាង ជាអនុប្រធាន ព្រមទាំងសមាជិកក្រុម សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្ត បានបើកការស្រាវជ្រាវករណី វិវាទដីធ្លីយ៉ាងក្តៅគគុកនៅខេត្តព្រះសីហនុ ដែលកន្លងមក ល្បីល្បាញមានក្រុមមេខ្យល់អាងអ្នកធំនៅពីក្រោយ កែនប្រជាពលរដ្ឋអោយផ្តិតមេដៃ ក្លែងភូតកុហកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទន្ទ្រានកាន់កាប់យកដីរដ្ឋ និងដីកម្មសិទ្ធ ដោយខុសច្បាប់ ។

ជាលទ្ធផល បន្ទាប់ពីបើកការស៊ើបអង្កេត ទើបឈានទៅចាប់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ ហើយត្រូវបាន តុលាកាចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុមព័ទ្ធ ឈូសឆាយដី របស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី បទសមាគមន៍ជនទុច្ចរិត បទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាសក្លែងភូតភរកុហក រួមមាន៖

១,ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិ ព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)ជាមេបក្ខ មកពីគណៈបក្សហ្វុនស៊ីពិច ប្រចាំខេត្តព្រះសីហនុ ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ។

២,ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង។

៣_ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋ អោយទៅចាប់ដី រួចខ្លួនការពារពីក្រោយ ដោយខ្លួនអាងអំណាចអ្នកធំនៅពីក្រោយនៅក្នុងខេត្តព្រះសីហនុ គ្រប់ស្ថានប័ន អ្នករកស៊ី ។ ល។ គ្រាន់តែលឺឈ្មោះ ញ៉ក់ គឹមតុង គេស្គាល់ទាំងអស់ ហើយធ្លាប់មានដីកាចាប់ខ្លួន ញ៉ក់ គឹមតុង ជាច្រើនដង តែមិនដែលចាប់បានទេ ។

៤_ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជា អតីតមេឃុំបិតត្រាងមកពីគណៈបក្សសមរង្ស៉ី ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ លក់ និងលើ លិខិតបញ្ជាក់ផ្សេងៗទៀត។

៥ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទី អ្នករត់ការឯកសារក្លែង។

៦ ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ និងទី៧ឈ្មោះ ផេង សុផល ដែលជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណ: លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៨ ឈ្មោះ ឌួង ស៊ីបុណ្ណថុល បានប្រព្រឹត្តិបទល្មើស គំរាមកំហែង និងសម្លាប់ និងធ្វើអោយបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញ៉ង់ជាអាទិ៍ បង្កចលាចលដីធ្លីធ្វើអោយវឹកវរដល់អាជ្ញារធខេត្ត ផ្តល់សេចក្តីប្រកាសភូតភរកុហកក្លែងឯកសារ ជូនទៅសម្តេច ដោយអាងតំណាងរាស្រ្តនៅពីក្រោយជាអ្នកបង្កាប់បញ្ជាអោយធ្វើចលាចល វឹកវរ បាតុកម្មផ្ទុះឡើងរឿងទំនាស់ដីពេញខេត្តព្រះសីហនុ។

កន្លងមកពួក ស្វាស៊ីបាយលាបមាត់ពពែ សម រង្ស៉ី តែងតែធ្វើផ្គរធ្វើភ្លៀងស្រែកជំទៀលគ្មានការពិតរឿងដីធ្លី តែជាក់ស្តែងឈ្មោះ ឡាក់ កៀន ដែលជាអតីតមេឃុំមកពីគណៈបក្សសមរង្ស៉ី គឺជាមេគុំនិត ធ្វើឯកសារក្លែង និងប្រើប្រាស់ឯកសារក្លែងរឿងដីធ្លីនៅខេត្តព្រះសីហនុ ។

ការចាប់ខ្លួននេះជាការព្រមាន ចំពោះបុគ្គលទាំងឡាយណាដែលមានអំណាច ហើយនៅពីក្រោយជនខិលខូច ដើរចាប់ទន្ទ្រានកាន់កាប់យកដី មិនថាដីរដ្ឋ ឬដីឯកជនស្របច្បាប់ ធ្វើឲ្យរាស្ត្រស្លូតត្រង់រងទុក្ខ ជនទាំងនោះនឹងត្រូវចាត់វិធានការទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបឲ្យអស់ជនខិលខូលទាំងឡាយណាដែលបំពានជនស្លូតត្រង់ ។

ពោល ជនសង្ស័យទាំងអស់ខាងលើនេះ គឺមានជំនាញធ្វើឯកសារក្លែងផ្សេងៗត្រឡប់ថ្ងៃ ខែ ឆ្នាំថយក្រោយ ដើម្បីក្លែងបន្លំថាខ្លួនមានដីនិងបានកាន់កាប់ដីជាយូរឆ្នាំមកហើយ ទាំងនេះហើយកន្លងមកដែលនៅក្នុងខេត្តព្រះសីហនុល្បីល្បាញរឿងទំនាស់ដីធ្លី ។ ដោយ ៖លីណា


Telegram