លោកយាយ លោកតា ចំនួន ៣នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
39

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ​ ឡើង ចំនួន ៣នាក់ បន្ថែមទៀត រួមមាន ៖

១. លោកយាយ ទូច យ៉ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

២.​ លោកយាយ អេង មុំ អាយុ ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

៣.​ លោកតា គង់ សេម អាយុ ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុងម្នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕