ឯកឧត្ដម ម៉ៅ ធនិន ណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសកំណត់ ពិសេសមិនត្រូវយកភាស៊ីពីចាស់ជរាអាយុចាប់ ពី ៦០ឡើង ឬក្មួយតូចៗដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ
ព័ត៌មានជាតិ
142

ខេត្តកំពត ៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពត អញ្ជើញ ចុះ សាកសួរ សុខទុក្ខ អាជីវករ ផ្សារ សាមគ្គី ទី រួម ខេត្ត កំពត

នាព្រឹក ថ្ងៃ ទី ១៨ ខែ តុលា ឆ្នាំ ២០២១ម្សិលមិញ នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល ខេត្ត កំពត បាន អញ្ជើញ ចុះ សាកសួរ សុខទុក្ខ ជាមួយ អាជីវករ ផ្សារ សាមគ្គី ទី រួម ខេត្ត កំពត ក្នុង សង្កាត់ កំពង់ បាយ ក្រុង កំពត អមដំណើរ ដោយ លោក ស្នងការ ខេត្ត លោក អភិបាល ក្រុង លោក លោក ស្រី ប្រធាន មន្ទីរ ពាក់ព័ន្ធ មួយ ចំនួន ទៀត ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តកំពត ។

ក្នុង ឱកាស នោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា មួយចំនួន ជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ ពី ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ ហើយ ឯកឧត្ដម ក៏ បាន ទទួល យក សូម ណូម ពរ មួយ ចំនួន របស់ អាជីវករ ដេីម្បី ដោះស្រាយ ជូន ពួក គាត់ ផង ដែរ៕


Telegram