រាជធានីភ្នំពេញ ៖ ពិតជារំភើបជំនួសតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ។ ក្រោយពីយំរៀបរាប់ ឡាយបកស្រាយរឿង ជំពាក់លុយគេជាង៥០ម៉ឺនដុល្លារអាមេរិក និងបានចូលខ្លួនប្តឹងខ្លួនឯង នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ រួចមក ដោយក្តីអាណិតអាសូរ បងស្រី ស្រស់ធារ៉ា ធីឌី សប បានបង្ហោះនៅលើFacebook របស់បងស្រី ដែលមានខ្លឹមសារ ជួយស៊ែ ហើយចែករំលែកក្តីស្រលាញ់ទីកាន់គាត់ផងបងប្អូន តស៊ូណា បងស្រីជា Idol របស់ប្អូន ABA របស់គាត់ 077 3333 53 Sreng Sokanda ដោយភ្ជាប់ជាមួយនឹងបញ្ជី ABA ដែលបងស្រី បានជួយឧបត្ថម្ភសម្រួលការលំបាក ដល់អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ចំនួន៥០០ដុល្លារផងដែរ ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ខណៈដែលមានការទម្លាយរឿងរ៉ាវ របស់តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ពាក់ព័ន្ធនឹងរឿងបំណុលមិនទាន់បានទូទាត់ ដែលសរុបគឺប្រមាណជាង៥០ម៉ឺនដុល្លារ រហូតមានការស្នើ ឲ្យតារាកំប្លែង រូបនេះចូលខ្លួនមកដោះស្រាយ។
ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង អ្នកនាង ខ្ញុង បានយំឡាយបកស្រាយរឿងជំពាក់លុយគេជាង៥០ម៉ឺនដុល្លារខាងលើ និងបានចូលខ្លួនប្តឹងខ្លួនឯង នៅសាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើឲ្យមហាជនដែលបានទស្សនាការLiveបន្តផ្ទាល់ មានការអាណិតអាសូរយ៉ាងខ្លាំង ៕