ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរ ដើម្បីជម្លៀសចេញពីការលិចលង់ដោយជំនន់ទឹកទន្លេស្រែពក
ព័ត៌មានជាតិ
87

ខេត្តរតនគិរី ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះជាសម្ភារៈ និងស្បៀងអាហារបណ្តោះអាសន្ន សម្រាប់ផ្តល់ជូនពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរ ដើម្បីជម្លៀសចេញពីការលិចលង់ដោយជំនន់ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់។ នេះបើយោងតាមផេក រដ្ឋបាលខេត្តរតនគិរី-Provincial administration of Ratanakiri ។

ក្នុងនោះដែរ បើតាមការឲ្យដឹងពីមន្ត្រីជំនាញ មកដល់បច្ចុប្បន្នស្ថានភាពភាគខាងលើនៃទន្លេស្រែពកបានស្រកចុះ ដែលអាចនឹងរុញច្រានឲ្យសភាពទឹកនៅក្នុងស្រុកលំផាត់ និងកូនមុំ នឹងស្រកចុះនាពេលប៉ុន្មានម៉ោងខាងមុខនេះ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នអាជ្ញាធរបានផ្អាកការធ្វើដំណើរបណ្តោះអាសន្ននូវកំណាត់ផ្លូវជាតិលេខ៧៦A ពីស្រុកលំផាត់ ទៅខេត្តមណ្ឌលគិរី ដើម្បីបញ្ចៀសបានពីគ្រោះថ្នាក់នានា និងការខូចខាតផ្លូវ ៕


Telegram