សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ ឡើងវិញទេ
ព័ត៌មានជាតិ
543

សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ គូសបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ ៕ប្រភព ៖ ក្រសួងព័ត៌មាន 


Telegram