សូមចូលរួមត្រេកអរផង ម្ដាយជាអ្នកលក់ កូនទិញផឹក ភេសជ្ជៈប៉ូវកម្លាំង ឆេមពាន គាស់មកឃើញត្រូវរង្វាន់ម៉ូតូតែម្ដង
ព័ត៌មានជាតិ
90

សូមចូលរួមត្រេកអរផង ម្ដាយជាអ្នកលក់ កូនទិញផឹក ភេសជ្ជៈប៉ូវកម្លាំង ឆេមពាន គាស់មកឃើញត្រូវរង្វាន់ម៉ូតូតែម្ដង ប្អូនប្រុស មានឈ្មោះ ផែន ផល ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ក្នុងភូមិ ពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ហើយម្តាយជាលក់ ឈ្មោះ គ្លឿន យុគ ភេទស្រី អាយុ ៤៣ ឆ្នាំ ក៏ទទួលបានកាដូលើកទឹកចិត្ត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពាន ៥០ កេសផងដែរ ។ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ស្តើង រចនា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ទាំងពីរនៅពេលនេះ និងបញ្ជាក់ថា នេះជាសំណាងពិតៗ ដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។

អតិថិជនឆេមពានយិនស៊ិន និង ឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និង រង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។ លោកក៏បានបន្ថែមទៀតថានៅពេលខាងមុខនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៊ិននិងឆេមពានអាយស៍ នឹងផ្តល់សំណាងជាម៉ូហុងដាស្កូបពី(Honda Scoopy)វិញម្តង ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូHonda Scoopyដ៏ច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរងចាំអ្នកមានសំណាងបន្ទាប់ ៕


Telegram