អាជ្ញាធរស្រុកសាមគ្គីមានជ័យ ចុះពិនិត្យ សម្រួលចរាចរ និងជួសជុលផ្លូវជាតិលេខ៥ ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចម្រុះខេត្ត ស្រុក កងកម្លាំងទាំងបី និងប៉ុស្តិ៍រដ្ឋបាលឃុំ ដឹកនាំដោយលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ចុះពិនិត្យ សម្របសម្រួលចរាចរ និងជួសជុលផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៣៩~៤០ (ស្ពានក្រាំងពន្លៃ) ដែលរងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។ នេះបើយោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ។
ដោយក្នុងនោះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឱ្យក្រុមការងាររបស់មន្ទីរ សហការជាមួយកងកម្លាំង ធ្វើការចាក់ថ្មម៉ិចសម្រួលចរាចរណ៍ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ (ស្ពានក្រាំងពន្លៃ)នេះ ផងដែរ ៕