អភិបាលខណ្ឌកំបូល ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ក្នុងភូមិសាស្ត្រខណ្ឌកំបូល
ព័ត៌មានជាតិ
114

រាជធានីភ្នំពេញ ៖ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាទីបំផុតរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សរុបចំនួន២១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន (១)អង្ករចំនួន ២៥គីឡូ (២)មីចំនួន១កេស(៣)ត្រីខចំនួន១យួរ(៤)ទឹកត្រី/ទឹកស៊ីអ៊ីវ ។ នេះបើយោងតាមផេក រដ្ឋបាលខណ្ឌកំបូល ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរដ្ឋបាលខណ្ឌកំបូល លោកអភិបាលខណ្ឌ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងទទួលរងនូវការជនលិចភូមិដ្ឋាន សូមមេត្តាថែរក្សាសុខភាពឲ្យបានល្អ ត្រូវរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ត្រូវមេីលថែទាំកុមារតូចៗ ចាស់ជរា ដែលរស់នៅក្នុងបន្ទុក ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសនានាក្នុងកំឡុងពេលដែលស្ថានភាពទឹកកំពុងតែមានការហក់ឡើងគួរឲ្យបារម្ភ៕


Telegram