អាល់កុលក្លែងក្លាយចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានមន្ត្រីជំនាញបង្ក្រាប និងធ្វើការដកហូត
ព័ត៌មានជាតិ
434

រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ជាលទ្ធផលជុំវិញការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុកនៅទីតាំងផ្ទះខាងលើ ជាបណ្តោញអាសន្ន និងចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ ៕


Telegram