មន្ត្រី ក.ប.ប. រកឃើញ៥ដេប៉ូប្រេងឥន្ធនៈ ក្នុងចំណោម១៣ទីតាំង រកស៊ី មិនអនុលោមភាព តាមបទប្បញ្ញត្តិ
ព័ត៌មានជាតិ
107

ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញក.ប.ប. ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកណ្តាល បានធ្វើការបន្តបង្រ្កាប បទល្មើស ក្នុងវិស័យប្រេងឥន្ធនៈ ដែលខុសនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ក្នុងនោះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈនានា នៅក្នុងក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកចំការលើ និងស្រុកល្វាឯម បានសរុប ១៣ទីតាំង។

តាមរយៈការត្រួតពិនិត្យនៅថ្ងៃទី២៣ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គឺបានរកឃើញថា ក្នុងចំណោម ១៣ស្ថានីយ/ដេប៉ូ ក្នុងនោះមន្ត្រី ក.ប.ប. បានរកឃើញ ០៥ដេប៉ូ មិនមានអនុលោមភាពតាមបទប្បញ្ញត្តិ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមនីតិវិធីជាធរមាន ៕


Telegram