មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថាសត្វត្រកួតចំនួន១៨ក្បាលត្រូវបានដោះលែងចូលក្នុងព្រៃនៃទីជម្រករបស់ពួកវាវិញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
សត្វត្រកួតខាងលើនេះ គឺមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការ ល្វេ នឹងស្នាក់ការម្រើច រួមទាំងកម្លាំងសហការ បានធ្វើការល្បាតតាមដងទន្លេ លុះមកដល់ត្រង់ចំណុចពាមអូរឌឿរ ដែលស្ថិត នៅភូមិ កោះម្យើលលើ ឃុំ ណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី បានធ្វើការរឹបអូសបានសត្វត្រកួតចំនួន១៨ក្បាល ដែលជនសង្ស័យបានចាប់យកពីព្រៃ ហើយបានប្រទះជាមួយ ក្រុមសមត្ថកិច្ចនិងបានដេញចាប់តាមដងទន្លេរស្រែពកហើយជនសង្ស័យក៏បានធ្វើការទម្លាក់សត្វត្រកួតចោល ។
មន្ត្រីឧទ្យានុរក្ស និងកម្លាំងសហការ បានធ្វើការដោះលែង សត្វត្រកួតចូលក្នុងព្រៃអោយមានសេរីភាពវិញ។
បញ្ជាក់ផងដែរថាកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និង អង្កការដៃគូ រួមនិង
សមាជិកសហគមន៍តំបន់ការពាធម្មជាតិ ជាប្រយោជន៍ដ៍សំខាន់ក្នុងការការពារថែរក្សាធនធានធម្មជាតិជាពិសេសសត្វព្រៃដែលកំរនិងជិតផុត ពូជអោយនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់៕