រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេលនេះ ចូលខ្លួនទៅផាកពិន័យ នៅអធិការខណ្ឌដង្កោ ខណៈឯកឧត្តមជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ពេលកំពុងចុះអន្តរាគមន៍ពិនិត្យស្ថានភាពទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោត ៕