ឯឧត្តម ឃួង ស្រេង បន្តដឹកនាំកម្លាំង ឈរជើងនៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីត្រៀមសង្រ្គោះប្រជាពលរដ្ឋចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ
ព័ត៌មានជាតិ
108

រាជធានីភ្នំពេញ ៖ ចំពោះស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត កាលពីយប់មិញនេះ បានបន្តហក់ឡើង រហូតច្រាលហូរកាត់លើផ្លូវ២១៧ នៅចំណុចស្តុបបាគូ ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ ឲ្យបានខ្ពស់ ។

ទន្ទឹមនោះ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនិងអាជ្ញាធរ ដោយឈរជើងនៅទីបញ្ជាការស្រាល ចំណុចតាមបណ្តោយផ្លូវ២១៧ មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីបញ្ជាកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ មានទុក្ខ ត្រូវការជំនួយបន្ទាន់ ។ ក្នុងនោះ រួមមានទាំង អាជ្ញាធរ កម្លាំងសមត្ថកិច្ច កម្លាំងទាហាន បានត្រៀមរួចជាស្រេច ទាំងកម្លាំងទាំងឧបករណ៍សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់សំខាន់មើលថែ និងការការរពារ អាយុជីវិតប្រជាពលរដ្ឋ ជាកត្តាសំខាន់ និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយ នៅក្នុងរាជកាលដឹកនាំរបស់សម្ដេច យើងបានអនុវត្តបានខ្ជាប់ខ្ជួន។ សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបានត្រៀមអង្ករ ១០០០តោនជារៀងរាល់ពេល ដើម្បីត្រៀមលក្ខណៈដោះស្រាយជា យថាហេតុ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង ។ សម្រាប់ការជម្លៀសពលរដ្ឋរបស់អាជ្ញាធរ នៅយប់មិញនេះ អាជ្ញាធរមិនទាន់បានជម្លៀសពលរដ្ឋនៅឡើយទេ ដោយសារប្រជាពលរដ្ឋដូចជានៅភូមិបាគូ គាត់មិនព្រមចេញ អាជ្ញាធរមានសម្ភារៈគ្រប់គ្រាន់ មានទាំងឧប័រជើងទឹក ឧប័រខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ប៉ុន្តែសម្រាប់នៅថ្ងៃទី២៦ ខែតុលា អាជ្ញាធរបាននាំពលរដ្ឋចេញពីលំឋានដ្ឋាន ដែលមានការជន់លិច មកដាក់នៅចំណុចទំនប់សណ្តរស្ទឹងសាក់សំពៅ ដោយមានការប្រក់តង់ស្នាក់នៅ មួយចំនួនទៀត លោកនៅចាំទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ពួកគាត់ ។

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង ក៏បានអំនាវពាវហើយ អំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ដែលអាចនឹងកើតមានហានិយភ័យ គ្រោះទឹកជំនន់ សូមមានការប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យតាមដានខ្ពស់ លើបញ្ហានេះ ពិសេសសូមទុកដាក់សម្ភារៈ និងជម្លៀសកូនក្មេង និងចាស់ជរា ទៅទីតាំងដែលមានសុវត្ថិភាព ហើយឯកឧត្តម ជឿជាក់ថា បងប្អូនបានត្រៀមរួចហើយ ព្រោះសាលាខណ្ឌ ក៏ដូចជាខាងមន្ទីរធនធានទឹក បានផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប្រមាណ១ស ប្តាហ៍មុន ជាបន្តបន្ទាប់រហូត បូករួមទាំងការអំពា វនាវរបស់សាលារាជធានីភ្នំពេញផងដែរ តែទោះបីជាយ៉ាងណា ដោយអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់សំខាន់មើលថែ និងការការរពារ អាយុជីវិតប្រជាពលរដ្ឋ ជាកត្តាសំខាន់ ។

សូមបញ្ជាក់ថា ជុំវិញការជន់លិចដោយជំនន់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា គឺបានជន់លិច លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ប្រមាណ១០សង្កាត់ហើយ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះរួមមាន ៖ ភូមិបាគូ សង្កាត់ដង្កោ , ភូមិក្រាំងស្វាយ ភូមិក្រាំងពង្រ ភូមិទឹកថ្លា ក្នុងសង្កាត់ក្រាំងពង្រ , ភូមិវាលថ្លាន់ ភូមិសេរីសម្បត្តិ ភូមិគងនយ ភូមិត្រពាំងសំរិទ្ធ សង្កាត់គងនយ , ភូមិពារាម ភូមិសាក់សំពៅ ភូមិសំបួរ ភូមិពោធិ៍រលំ ភូមិក្រាំងតាផូ ភូមិខ្វិត សង្កាត់សាក់សំពៅ , ភីមិថ្មី ភូមិកន្ទុយទឹក ភូមិសាលា សង្កាត់ទៀន , ភូមិព្រែករទាំង ភូមិព្រែកថ្លឹង ភូមិព្រែកកំពឹស ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស , ភូមិដូង ភូមិស្ពានថ្ម ភូមិព្រែកជ្រៃ ភូមិស្វាយមានលក្ខណ៍ ភូមិហា ភូមិអញ្ចាញ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម , ភូមិពាម ភូមិអន្លង់គង សង្កាត់ព្រៃស , ភូមិព្រែកថ្លឹង ភូមិព្រែកប្រណាក ភូមិជើង ឯក សង្កាត់ជើងឯក , និងភូមិសេរីដីដុះ ក្នុងសង្កាត់ព្រៃវែង ដោយមានចំនួនប្រជាពលរដ្ឋជាង៣០០០គ្រួសារ ៕ នុច


Telegram