ឯកឧត្តម ឃួង ស្រេង នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ចែកជូន បងប្អូនប្រជា ពលរដ្ឋ ដែល រងគ្រោះ ទឹក ជំនន់ ទឹក ភ្លៀង ទឹក សណ្ដស្ទឹង ព្រែក ត្នោត ចំនួន ៥១៥គ្រួសារ ខណៈទឹកស្រកចុះ៤តឹក បើធៀបនឹងម្សិលមិញ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំ យក អំណោយ ដ៏ ថ្លៃ ថ្លា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្ដេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម ចែកជូន បងប្អូនប្រជា ពលរដ្ឋ ដែល រងគ្រោះ ទឹក ជំនន់ ទឹក ភ្លៀង ទឹក សណ្ដស្ទឹង ព្រែក ត្នោត ចំនួន ៥១៥គ្រួសារ ។ នេះបើយោងតាមផេកផ្លូវការរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ផ្ទាល់ ។
បន្ទាប់ពីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋរួច ឯកឧត្តម ក៏បានដឹកនាំ កម្លាំង ចុះ ពិនិត្យ ស្ថានភាព ទឹក សណ្ដស្ទឹង ព្រែក ត្នោត ដែល បាន ស្រក ចុះ ៤តឹក បើ ធៀប ពី ម្សិលមិញ ៕