រកឃើញ និងដកហូតនូវគ្រឿងឧបភោគ បរិភោគដែលខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១០៩.៥៥ គីឡូក្រាម នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. ខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ និងទំនិញប្រើប្រាស់គ្រប់ប្រភេទតាមបណ្ដាទីផ្សារដូចជាផ្សារវាលរេញ ផ្សារអូរចំណា ផ្សារក្ដាមជាដើម ដើម្បីធានាការពារផលប្រយោជន៍ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
សូមបញ្ជាក់ថា ជាលទ្ធផល កម្លាំងជំនាញ បានរកឃើញនូវទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១០៩.៥៥ គីឡូក្រាម។ ចំពោះទំនិញទាំងអស់នោះបានធ្វើការដកហូតមករក្សាទុកនឹងធ្វើការកម្ទេចចោលនាពេលក្រោយទៅតាមនីធីវិធីច្បាប់ផងដែរ ៕