អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រ ត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថាន ក្នុងស្រុកមេមត់
ព័ត៌មានជាតិ
199

ខេត្តត្បូងឃ្មុំ ៖ មន្រ្តីស៊ើបអង្កេត ក.ប.ប. ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាព ក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញ បានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ៕


Telegram