អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ចំនួន ០៧ទីតាំង ក្នុងចំណោម១៣ទីតាំង រកស៊ីមិនសុច្ចរិត (មិនគ្រប់លីត្រ)
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តវិធានការពិន័យលើធុរកិច្ចប្រេងឥន្ធនៈ ដែលប្រកបរបរមិនសុច្ចរិត ។ ការការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ជាកាតព្វកិច្ចរបស់មន្ត្រី ក.ប.ប. ។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យប្រេងឥន្ធនៈតាមស្ថានីយ/ដេប៉ូ នៅស្រុកចំការលើ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញបានចំនួន ១៣ទីតាំង។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ដេប៉ូចំនួន ០៧ទីតាំង មិនមានអនុលោមភាព និងត្រូវបានដាក់ចំណាត់ការពិន័យភ្លាមៗនៅនឹងកន្លែង ៕