លោក មេត មាសភក្តី៖ ស្ថានភាពទឹកជំនន់ សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈទឹកស្ទឹងបានស្រកចុះមកវិញផងដែរ
ព័ត៌មានជាតិ
439

រាជធានីភ្នំពេញ ៖ ស្ថានភាពទឹកជំនន់ សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈទឹកស្ទឹងបានស្រកចុះមកវិញផងដែរ។ នេះបើយយោងតាមផេកផ្លូវការរបស់លោក មេត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។

លោក មេត មាសភក្តី បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ ធ្វើឲ្យខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងទាំងស្រុង។

សូមបញ្ជាក់ថា ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ផ្ទុយមកវិញទីតាំងដែលបានលិចក៏កំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលដ៏ឆាប់ខាងមុខនេះ ៕ 

 


Telegram