រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញ លេីកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វេីកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធី ប្រកួតកីឡាផ្សេងៗទៀត
ព័ត៌មានជាតិ
122

រាជធានីភ្នំពេញ៖   ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី១ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មាន តាមប្រពន្ធ័ Zoom និងចូលរួមប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំនិងជម្រុញ លេីកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វេីកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុង ការនាំមកនូវកម្មវិធី ប្រកូតកីឡាផ្សេងៗទៀត ក្រៅពីកីឡាប្រដាល់គុនខ្មែរអលស្តារ វគ្គ២ ដែលបានធ្វេី ឡេីងនៅស្ថានីយ៏ទូរទស្សន៏ជាតិ ទទក កាលពីចុងខែ តុលា កន្លងមកនេះ ដោយទទួលបានការកោតសរសេី និងគាំទ្រយ៉ាងច្រេីនពី ទស្សនិកជន ។

កិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកនៅប្រសាសន៏របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលធ្វេីឡេីងនៅថ្ងៃទី១ ខែវិច្ឆិកា នេះ បានប្រកាសបេីកដំណេីរការ ប្រទេសឡេីងវិញលេីគ្រប់វិស័យ និងរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃនេះតទៅ។ សម្រាប់ឱកាសថ្ងៃទី១ ខែវិច្ឆិកានេះដែរ ជាថ្ងៃបេីកយុទ្ធនា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុ ៥ ឆ្នាំ ផងដែរ។

ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទាំង ៥ អគ្គនាយកដ្ឋាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ បានធ្វេីរបាយការ ណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុងរយ: ពេលកន្លងមកនេះ ទាំងលេីការងារក្នុងអង្គភាព និងជាមួយស្ថាប័ន នានា និង បានលេីកពីផែនការ សកម្មភាពការងារមួយចំនួនទៀត ដែលត្រូវបំពេញនៅ សប្តាហ៍បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្រប តាមផែនការ ទិសដៅរបស់ក្រសួងបានដាក់ចេញ ។

តាមការលេីកឡេីងរបស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនលទ្ធផលនៃកិច្ចប្រជុំប្រចាំ សប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាមតិណែនាំផ្តល់បណ្តាថ្នាក់ដឹកនាំ នៃអគ្គនាយកទាំង ៥ ជា ពិសេសផ្តោតទៅកិច្ចទំនាក់ទំនងជាអន្តរជាតិ ហេីយសម្រាប់អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា បន្តធ្វេី កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសារព័ត៌មានបតទេស នៅក្នុងតំបន់ និងនៅ ពិភពលោក សម្រាប់ការផ្លាស់ប្តូរព័ត៌មានផ្សាយ ពីគ្នាទៅវិញទៅមក ដេីម្បីធ្វេីយ៉ាងណាអោយការផ្សាយព័ត៌មាន ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភព លោក បានកាន់តែទូលំទូលាយ និងកាន់តែសប្បូរបែប ស្របតាមការវិវឌ្ឍន នៃបច្ចេកវិទ្យាព័ត៌មាន វិទ្យានាពេលបច្ចុប្បន្ន ។ ឯកឧត្តម រដ្ឋមន្រ្តី បានណែ នាំដល់ ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវសហការជាមួយបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវផលិតកម្មវិធី ទាក់ទងទៅនិងលំហូរទេសចរណ៏ និងការត្រៀម ទទួល ភ្ញៀវទេសចរ នៅតាមបណ្តាខេត្តនីមួយៗ និងពិនិត្យទៅលេីបញ្ហាប្រឈមអ្វីខ្លះ ដែលអាចកេីតឡេីងនៅពេលមានលំហូរទេសចរណ៏ កាន់តែច្រេីន បន្ទាប់ ប្រមុខរាជរដ្ឋាប្រកាសបេីកប្រទេសឡេីងវិញលេីគ្រប់វិស័យ៕ ប្រភព ៖ ក្រសួងព័ត៌មាន 


Telegram