ក្នុងសប្ដាហ៍ខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ចាប់ពីថ្ងៃទី ៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១
ព័ត៌មានជាតិ
368

រាជធានីភ្នំពេញ ៖ ក្នុងសប្ដាហ៍ខាងមុខនេះ កម្ពុជាអាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ចាប់ពីថ្ងៃទី ៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖

– នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ។

– នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ។

– ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះ បន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ ºC ។ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ ºC – អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនិងបណ្តាខេត្តមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្ហូរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C – សីតុណ្ហភាពអតិបរមា មានព៌ ៣១-៣៣ ១C

– អាចនឹងមានភ្លៀងធ្លាក់តិចតួច ។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ។

យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕


Telegram