ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ កម្ពុជានឹងឥទ្ធពិលចំនួន២ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖
-នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ។
-នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក ។
-ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០ -២២អង្សារសេ រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសាន ។
ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖