រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយកក្រសួងសុខាភិបាល បានរៀបចំឡើងនូវ នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបអាពារពិពារហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ដែលសម្រេចបានរហូតដល់ ៨៧.២៧% នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ដើម្បីបង្កើតឱ្យបាននូវភាពសុំាសហគមន៍រឹងមាំមួយ និង យោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាម គន្លងប្រក្រតីភាពថ្មី។
ដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយ នឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ” សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ សហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៌នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
១. ការស្នើសុំការអនុញ្ញាតក្នុងការរៀបចំពិធី
ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីដើម្បីរៀបចំពិធីណាមួយម្ចាស់ពិធីត្រូវភ្ជាប់ទៅជាមួយ លិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និងពេញលេញ។ គំរូលិខិតធានាអះអាងមានទម្រង់ជូនភ្ជាប់។ ២វិធានការការពារការរីករាលដាលឆ្លងវីរុសកូវីដ-១៩
២.១. ចំនួនអ្នកចូលរួមពិធី អ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម ២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធី និងភ្ញៀវ។ ចំនួនកំណត់ខាងលើ មិនរាប់បញ្ចូលអ្នកបម្រើសេវានៅក្នុងពិធី ដូចជា ក្រុមចុងភៅ ក្រុម ភ្លេង និងអ្នកបម្រើសេវាផ្សេងៗទៀតឡើយ។
២.២ការរៀបចំទីតាំងពិធី
– ទីតាំងពិធីត្រូវបើកចំហទ្វារនិងបង្អួច ដើម្បីឱ្យខ្យល់និងពន្លឺចេញ-ចូលបានគ្រប់គ្រាន់ និងគួរចៀសវាង ការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
-ម្ចាស់ពិធីត្រូវបានលើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាន និងនៅទីតាំងបើក ចំហរទូលាយផ្សេងៗទៀត ដូចជា ហាង ភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យនានា។
-ការសង់រោងពិធីនៅលើចិញ្ចើមផ្លូវ និង/ឬនៅលើទ្រូងផ្លូវ ត្រូវបានហាមឃាត់ដាច់ខាត។
សូមអាននូវខ្លឹមសារទាំងស្រុងរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដូចខាងក្រោម៕