លោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសឲ្យបងប្អូនកុំយល់ច្រឡំ និងឲ្យជនអនាមិកនោះបញ្ឈប់ជាបន្ទាន់ ពាក់ព័ន្ធនឹងការលួចក្លែងបន្លំបង្កើតតេឡេក្រាម ដាក់ឈ្មោះលោកជំទាវ ដើរបោកបញ្ឆោតប្រជាជន
លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការប្រកាសនៅលើ គណនីFacebook ផ្លូវការ របស់លោក ជំទាវ ថា មានជនអនាមិក ខិលខូចក្លែងបន្លំបង្កើតជាប្រពន្ធ័តេឡេក្រាម ដោយប្រើប្រាស់ឈ្មោះរបស់លោកជំទាវ Hun Sinath ។
ក្នុងនោះ លោកជំទាវ បានបង្ហោះទាំងស្រុងថា « នាងខ្ញុំមានជនអនាមិក ខិលខូចក្លែងបន្លំបង្កើតជាប្រពន្ធ័តេឡេក្រាម ( telegram) ដោយប្រើប្រាស់ឈ្មោះរបស់នាងខ្ញុំ Hun Sinath ។ ដូច្នេះសូមបងប្អូនកូនក្មួយ មេត្តាកុំយល់ច្រឡំ ព្រោះតេឡេក្រាមពិតរបស់ខ្ញុំ មានភ្ជាប់ជាមួយលេខទូរសព្ទ័ របស់នាងខ្ញុំដែលប្រាស់ជាប្រចាំ ដូចសេចក្ដីជូនដំណឹងខាងលើ នាងខ្ញុំសូមបដិសេដ្ឋដាច់ខាត និងសូមអោយជនខិលខូចទាំងនោះ បញ្ឈប់ជាបន្ទាន់ នៅទង្វើបោកប្រាស់ ដោយគ្មានសីលធម៌នេះ ហើយនាងខ្ញុំសូមមិនទទួលខុសត្រូវ ចំពោះតេឡេក្រាមក្លែងក្លាយ ដើរបោកបញ្ឆោតប្រជាជន ចាប់ពីពេលផ្សាយដំណឹងនេះតទៅ» ៕