ស្នងការនគរបាលខេត្តបាត់ដំបង ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង ៖ នាថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងនាំនូវមី ព្រមទាំង ថវិកា ជូនពលរដ្ឋ ស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជាក់ស្តែងក្នុងការពិនិត្យស្ថានភាពទឹកនៅប៉ែកខាងលើអាងទឹកបាសាក់ ឃើញថាថ្ងៃទី ១៥ ខែវិច្ឆិកា ទឹកស្រកបន្តិចហើយ ៕