លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ នាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ
ព័ត៌មានជាតិ
131

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់នារដូវរងានេះ។

ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងចំនួន ២២០នាក់ មកពីឃុំចំនួន៨ រួមមាន៖

ឃុំអណ្តូងថ្ម ៤៤ នាក់

ឃុំសំរុង ៣២នាក់

ឃុំវាលរេញ ២៨នាក់

ឃុំសាមគ្គី ១៨នាក់

ឃុំទឹកល្អក់ ៤នាក់

ឃុំទឹកថ្លា ២២នាក់

ឃុំជើងគោ ៧នាក់

ឃុំតានៃ ៦៥នាក់។

ឯកឧត្តម គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់ សម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានការខ្វះខាតស្បៀងនៅចុងរដូវវស្សា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងដោយយើងមិនបានដឹងនោះទេ។ ហើយការនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាត្រូវជូនប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា។

អំណោយផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្នានទីពឹងចំនួន២២០នាក់ មកពីឃុំទាំង៨ ក្នុងស្រុកព្រៃនប់ រួមមាន អាវរងា ភួយ ក្រម៉ា តែ ស្ករ ទឹកគោខាប់ នំ និងថវិកា ៥ម៉ឺនរៀល៕ សំណាង



Telegram