រាជធានីភ្នំពេញ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងជាបុគ្គលិក នៃអង្គភាពសារព័ត៌មាន TVFB ទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងយ៉ាងក្រៀមក្រំ ពោរពេញទៅដោយសេចក្តីសោកស្តាយ ស្រណេះអាលោះ អាល័យជាទីបំផុតចំពោះមរណៈរបស់លោកយាយ ឆេង លីម ដែលជាលោកយាយបង្កើត របស់លោកស្រីអគ្គនាយក TVFB នៅថ្ងៃទីសុក្រ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក ដោយរាគាពាធ ក្នុងជន្មាយុ ៨៨ឆ្នាំ ។
មរណៈភាពរបស់លោកយាយ ឆេង លីម គឺជាការបាត់បង់នូវម្តាយ និងលោកយាយ មួយរូប ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្តីស្រឡាញ់ ចំពោះកូនចៅ លោកយាយគឺជាស្ត្រីម្នាក់ដ៍ពូកែនៅក្នុងគ្រួសារ លោកយាយ ធ្វើតួនាទីជាម្តាយផង ជាឪពុកផង ត្រូវរកស៊ីមើលថែការពារ ចិញ្ចឹមបីបាច់កូនៗជាច្រើនាក់ .. អស់ពីចិញ្ចឹមកូនហើយនោះ ដូចពាក្យលោកពោល ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង.. លោកយាយ ឆេង លីម បានកូនថែចិញ្ចឹមទាំងចៅៗ តែងតែទូន្មានឲ្យកូនចៅ ប្រកបដោយគន្លងធម៌ ធ្វើអំពើល្អជានិច្ច លោកយាយ ទូន្មានចៅបានល្អណាស់ .. លោកយាយ ក៏ជាស្ត្រីដ៍រឹងមាំបំផុត លោកយាយ ទទួលបន្ទុកយ៉ាងធ្ងន់ ក្នុងការចិញ្ចឹមកូន អប់រំកូនៗនិងចៅៗជាច្រើននាក់ ពេលខ្លះធ្វើជាម្តាយ .. ពេលខ្លះក៏ធ្វើជាឪពុក ដើម្បីកូននិងចៅ .. ប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយ លោកយាយ ឆេង លីម គឺជាម្តាយ និងជាលោកយាយ ដែលមិនបាន ធ្វើឲ្យកូនណាម្នាក់ អត់បាយស្លាប់នោះទេ។ លើសពីនេះទៅទៀត កូននិងចៅៗត្រូវបានម៉ែអប់រំយ៉ាងយកចិត្តទុកដាក់ ហើយ គ្មានកូនណាមួយធ្វើឲ្យម៉ែព្រួយចិត្ត មិនប្រកបដោយធម៌នោះឡើយ គឺម្នាក់ៗសុទ្ធ តែមានសីលធម៌ល្អ ។ តែជាកម្មអកុសល លោកយាយក៏ចែកឋានលាលោក នេះទៅ។
យើងខ្ញុំទាំងអស់គ្នា និងចងចាំជានិច្ចនូវគុណូបការៈដ៍ប្រពៃរបស់លោកយាយ ឆេង លីម និងសូមឧទ្ទិសបូងសួងដល់ លោកយាយ ឆេង លីម បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕