ត្រៀមកម្លាំង២១៩ នាក់ ចុះប្រតិបត្តិការ ទប់ស្កាត់ការរុករាន ទន្ទ្រានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
114

ខេត្តបន្ទាយមានជ័យ ៖ ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្ររទេស និងយោងស្មារតីអង្គប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត ស្ដីពីការអនុវត្តន៍វិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមផេកផ្លូវការ របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ក្នុងនោះ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំកម្លាំងចំនួន២១៩នាក់ ដើម្បីត្រៀមអន្តរាគមន៍ ចុះប្រតិបត្តិការបង្ក្រាបជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំដល់កម្លាំងចុះប្រតិបត្តិការទាំងអស់ ត្រូវអនុវត្តន៍វិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ៕


Telegram