ព្រះសីហនុ ៖ អាជ្ញាធរ ការិយាល័យ រៀបចំសណ្តាប់ធ្នាប់ សាធារណៈ ក្រុងព្រះសីហនុ បានចាត់វិធានការក្តៅ ចំពោះ ពលរដ្ធនិងអាជីវករដែលនៅ តែចចេសរឹងរូសបន្តដាក់ចតរថយន្ដលើថ្មការ៉ូឡា និងដាក់ តាំង លក់ឧបករណ៍ សម្ភារៈ និងម្ហូបអាហា យកចំណីផ្លូវធ្វើអាជីវកម្ម បង្កផល់ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ដោយមិនគោរពអនុវត្តតាមការអបរំណែនាំ របស់ អាជ្ញាធរកន្លងមក។ អាជ្ញាធរ ក៏បាននាំយក រថយន្ដដែលចតដាក់លើ ថ្មការ៉ូឡានិងឧបករណ៍ សម្ភារៈ មួយ ចំនួនដែលអាជីវករដាក់បំពានលើចំណីផ្លូវ សាធារណៈ លើកដាក់លើរថយន្ត បញ្ជូន មក សាលាក្រុងព្រះសីហនុដើម្បី យកមកណែនាំ ។ ការចុះ ទៅរៀបចំ សណ្តាប់ធ្នាប់ ឡើងវិញនៅលើ កំណាត់ ផ្លូវឯករាជ្យ និង ម្តុំ រង្វង់មូលតោពីរ ក្នុងសង្កាត់លេខ៤នេះ ធ្វើ ឡើង នៅយប់ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ដឹកនាំ បញ្ជា កម្លាំង ដោយលោក ជួប សីហា ប្រធានការិយាល័យសណ្ដាប់ធ្នាប់សាធារណៈ ។
លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់ សាធារណៈប្រាប់ ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ ពី កម្លាំងអាជ្ញាធរនិងមន្ទីជំនាញពាក់ព័ន្ធនិងគណៈកម្មការ ក.អ.ឆ.ក នៅចំណុច ខាងលើ គឺ ដើម្បីពង្រឹងរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេសគឺថ្មការ៉ូឡា ឱ្យមានរបៀបរាបរយ បានល្អប្រសើរ ពីព្រោះ នៅ គោលដៅ នេះតែង មានអាជីវករដាក់តាំង លក់ឧបករណ៍ សម្ភារៈ និងម្ហូបអាហា យកចំណីផ្លូវធ្វើអាជីវកម្មជាប្រចាំ ឬ ទំនិញ ផ្សេងៗ ពីបងប្អូន អាជីវករ ដែល បាន រំលោភ បំពានយកចំណី ផ្លូវ ធ្វើអាជីវកម្ម ហើយ មាន ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នៅគោលដៅនេះ តែងតែ រិះគន់ មក លើអាជ្ញាធរសមត្ថកិច្ច ។
លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈ នៃសាលាក្រុងព្រះសីហនុបានបន្តប្រាប់ ឱ្យ ដឹង ទៀតថាការ ចុះ រៀបចំ សណ្តាប់ធ្នាប់នៅគោលដៅខាងលើនេះផងដែរ គឺ ឃើញ មានបងប្អូនអាជីវករភាគច្រើនបានចូលរួមគោរពអនុវត្តតាមការណែនាំរបស់ អាជ្ញាធរដែលបានចុះ ផ្សព្វផ្សាយអប់រំម្តងរួច មកហើយ នឹងបានទុកពេលផ្ដល់ឱកាស់ឲ្យពួកគាត់រុះរើសម្ភារៈ ទំនិញ ផ្សេងៗ ឱ្យអស់ ។ ប៉ុន្តែ មាន តែបងប្អូនអាជីវករ មួយចំនួនប៉ុណ្ណោះដែលមិន ស្តាប់ តាមការណែនាំរបស់ អាជ្ញាធរនៅ ពេលនោះកម្លាំងអាជ្ញាធរឈប់អប់រំទៀតហើយ ក៏បាន លើកយក ឧបរណ៍ សម្ភារៈ មួយ ចំនួន លើកដាក់ រថយន្ត ដើម្បី អនុវត្ត ណែនាំ ។
លោក ប្រធានការិយាល័យសណ្តាប់ធ្នាប់ សាធារណៈ បានប្រាប់ ឱ្យដឹងទៀតថាជុំវិញនៃការចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រក្រុងព្រះសីហនុនេះ លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ជុំវិញ ការរឹតបន្តឹងអនុវត្តពង្រឹងលើ ការងារ សណ្តាប់ធ្នាប់ នេះ កម្លាំងអាជ្ញាធរក្រុង នឹង បន្តចុះសហការជាមួយនិង មន្ទីជំនាញពាក់ព័ន្ធនិង គណៈកម្មការ ក.អ.ឆ.ក ប្រើប្រាស់ នូវ មធ្យោបាយ ផ្សេងៗ ដើម្បីបន្តចេញដោះស្រាយ ទៅលើបញ្ហា សណ្តាប់ធ្នាប់ ទៅលើគោលដៅមានភាពស្មុគស្មាញ នៅ ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ឱ្យមានគុណភាព ប្រសិទ្ធភាព និង ឱ្យល្អប្រសើរក្នុងនោះក៏បាន អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ទូទៅ នាំគ្នា ចូលរួមសហការជាមួយ អាជ្ញាធរ សមត្ថកិច្ច ដើម្បី លើកកម្ពស់សោភ័ណភាពសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍នៅ ក្នុងក្រុងព្រះសីហនុឱ្យកាន់តែ ប្រសើរឡើងតាមរយៈនៃ ការចូលរួម គោរពច្បាប់ និង សេចក្តីណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ៕