ឯកឧត្ដមឃួងស្រេងចុះពិនិត្យស្ថានភាព ជាក់ស្ដែងក្នុងភូមិសាស្ត្រខណ្ឌដង្កោដែលរងគ្រោះផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងកាលពីចុងខែតុលាកន្លងមកនេះ
ព័ត៌មានជាតិ
174

រាជធានីភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃ ទី ០២ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ បាន ដឹកនាំ មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធ មន្រ្តីជំនាញ រដ្ឋបាល រាជធានី ភ្នំពេញ និង រដ្ឋបាល ខណ្ឌ ពាក់ព័ន្ធ ចុះ ពិនិត្យ ស្ថានភាព ជាក់ស្ដែង ក្នុង ភូមិសាស្ត្រ ខណ្ឌដង្កោ ដែល រង គ្រោះ ផល ប៉ះពាល់ ដោយទឹក ជំនន់ ទឹក ភ្លៀង កាល ពី ចុង ខែតុលា កន្លង មក នេះ ។ នេះបើយោងតាមផេក រដ្ឋសាលាបាលរាជធានីភ្នំពេញ ។

ក្នុងការចុះពិនិត្យនេះ បាន រក ឃើញ ចំនុច មួយ ចំនួន ត្រូវ ដោះស្រាយ បន្ទាន់ ភ្លាមៗ ជូន បងប្អូន ប្រជាពលរដ្ឋ ដែល ទទួល រងគ្រោះ ដោយ សារ ទឹក ជំនន់ ទឹក ភ្លៀង កន្លង មក មាន ដូច ជា ចំនុច មួយ ចំនួន ដែល លិចក្នុង ភូមិ ម័រ សង្កាត់ ដង្កោ ត្រូវ ជំរុញ ការ ស្ថាបនា ប្រព័ន្ធ លូ បង្ហូរ ទឹក ឱ្យទាន់ ពេល តាម គម្រោងដែល កំពុង តែ អនុវត្តន៍ ចំនុច ភូមិ បា គូរ សង្កាត់ ដង្កោ ដែល រងគ្រោះ ទឹក ជំនន់ ទឹក ភ្លៀង ដោយ សារទឹក ហូរ ច្រោះលើ ផ្លូវ ខ្នង ទំនប់ បណ្ដាល ឲ្យត្រង់ចំនុច ស្ពាន ព្រែក ជ្រៃ មាន ការ ជន់លិច និង បាន បន្តចុះ ពិនិត្យ ប្រឡាយ ជើងឯក ស្ថិតនៅ ក្នុង ភូមិ កំរៀង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ត្រង់ ចំនុច ផ្លូវ បេតុង ព្រៃស ដែល មុខ ទឹក បង្ហូរ ក្រោម ផ្លូវ តូច ជា ហេតុ ធ្វើ ឱ្យ ការ រំ ដោះ ទឹក ចេញ ពី ផ្លូវ ជាតិ លេខ ០៣ តំបន់ ខ្លះ ក្នុង ភូមិ ខណ្ឌ កំបូល តំបន់សាលា ក្ដី ខ្មែរ ក្រហមមួយ ចំនួនហូរ យឺតធ្វើ ឱ្យ មាន ការ ជន់លិច តាម តំបន់ ខ្លះ ស្រប តាម ប្រឡាយ និង បាន បន្ត ចុះ ពិនិត្យ ស្ថានភាព ផ្លូវស្របតាម មាត់ ស្ទឹង ព្រែក ត្នោត ក្នុង ភូមិ សាស្រ្ត សង្កាត់ សាក់សំពៅ ត្រង់ វត្ត កំពង់ ក្ដុល ដែល ទទួល រងគ្រោះ ដោយ សារ ទឹក ជំនន់ ទឹក ភ្លៀង បណ្ដាល ឱ្យ បាត់ ច្រាំង ខូចខាត ផ្លូវ មួយ ចំនួន រដ្ឋបាល រាជធានី ភ្នំពេញ និង ធ្វើការប្រជុំ បន្ទាន់ មួយ ដើម្បី រក ដំណោះស្រាយ និង ស្ថាបនា កសាង ឡើង វិញ ជូន បងប្អូន ប្រជាពលរដ្ឋ ដែល ទទួល រងគ្រោះ ដោយ ទឹក ជំនន់ ទឹក ភ្លៀង ទឹក សណ្ដរស្ទឹង ព្រែក ត្នោត ក្នុង ខណ្ឌ ដង្កោ។

បន្ទាប់ ពី ការ ចុះ ពិនិត្យ ផល ប៉ះពាល់ រួច ឯកឧត្ដម អភិបាល រាជធានី អភិបាល បាន បន្តចុះ ពិនិត្យ ការកសាង សមិទ្ធផល នានា ក្នុង វត្ត ព្រះបារមី វង្កដ្ឋ បូរី កបិល ភ័ស្តុ និង ស្ថាបនា ប្រព័ន្ធ លូ បង្ហូរ ទឹកថ្មី ដើម្បី ជា ការចូលរួម ចំណែក ក្នុង ការ រំដោះ ទឹក ការ ជន់លិច ក្នុង តំបន់ ផ្លូវ ២០០៤ ផ្លូវ ២០០២ ក្នុង សង្កាត់ អូរបែកក្អម និង មួយ ចំនែក ក្នុង សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ៕


Telegram