មានវិ..ប..ត្តិផ្លូវចិ..ត្ត ណាការរកស៊ីផង គិ...តខ្លី..ឡើងមកលើស្ពានជ្រោយចង្វារ បម្រុងនឹង.....
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត មករកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលចង់លោតទឹកសម្លាប់ខ្លួននេះ បានរៀបរាប់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្ត ជាមួយនឹងប្ដី ទើបគិតខ្លីចង់មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារតែម្ដង តែសំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ទាន់ពេលវេលា។

ស្ត្រីរងគ្រោះបានបន្តទៀតថា មុននាងសម្រេចចិត្តចូលមកលោតទឹកនៅលើស្ពានជោយចង្វានេះ ដោយសារតែពិបាកចិត្តរឿងគ្រួសារផង និងការរកស៊ីផង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅប្អូនស្រីរបស់គាត់ ឲ្យមកទទួលយកគាត់ត្រឡប់ទៅផ្ទះវិញ នៅនិយាយណែនាំកុំឲ្យនាងគិតខ្លីបែបនេះទៀត ៕ Mrr Ka


Telegram