ឃាត់ខ្លួន បុរសម្នាក់ ដែលជិះម៉ូតូធំ មានកាំភ្លើ...ង.. ១ដើមជាប់ខ្លួន ស្រែកឡូឡាជេរប្រមាថមកលើលោកមេប៉ុស្តិ៍ និងកម្លាំងកំពុងល្បាត ដល់មុខប៉ុស្តិ៍ព្រែកលៀប តែម្តង!
សន្តិសុខសង្គម
253

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធំ មួយគ្រឿង ចុះមកស្រែកជេរប្រមាថ ដល់លោកមេប៉ុស្តិ៍ព្រែកលៀប និងកងកម្លាំង ដែលកំពុងល្បាត ដោយមិនដឹងមូលហេតុ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់និងសួរនាំ និងដកហូតបាននូវកាំភ្លើងខ្លី១ដើម និងម៉ូតូធំចំនួន ១គ្រឿង ធ្វើការសាកសួរភ្លាមៗ នៅមុខប៉ុស្តិ៍ព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១។

ប្រភពព័ត៌មានពីលោកមេប៉ុស្តិ៍នគរបាលសង្កាត់ព្រែកលៀប បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានជិះម៉ូតូធំ១គ្រឿង មកដល់មុខប៉ុស្តិ៍ ក៏បានរោទិ៍សំឡេងម៉ូតូខ្លាំងៗ រួចក៏ស្រែកជេរទៅកាន់លោកមេប៉ុស្តិ៍ ភ្លាមនោះបុរសខាងលើ ក៏បានជិះម៉ូតូទៅចូលក្នុងដីឡូត៍មួយកន្លែង បានមួយសន្ទុះ ក្រោយមកក៏ជិះម៉ូតូចេញមកវិញ រួចក៏ស្រែកឲ្យសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងល្បាតថា « អាណារកអញឆាប់ចេញមក » ភ្លាមនោះលោកមេប៉ុស្ដិ៍ក៏បានចេញមក ហើយក៏ហៅសួរនាំទៅលើបុរសខាងលើនោះ ស្រាប់តែបុរសរូបនោះ ក៏បានប្រកែកនិងឈ្លោះគ្នាជាមួយនឹងលោកមេប៉ុស្តិ៍ខ្លាំងៗ ទើបលោកមេប៉ុស្តិ៍ ទំនាក់ទំនងឲ្យលោកអធិការរង ទទួលផែនអន្តរាគមន៍ សុំកម្លាំងជំនួយ មកធ្វើការឃាត់ខ្លួន និងធ្វើការសួរនាំតែម្តង ដោយដកហូតបាន កាំភ្លើងខ្លី១ដើម និងម៉ូតូធំ១គ្រឿង និងបញ្ជូនខ្លួនបុរសខាងលើ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ Mrr Ka


Telegram