គេទៅប្រាប់ថា ផ្ទះឯងឆេះហើយ!.. កូនរត់ពីកន្លែងធ្វើការមកផ្ទះ ឃើញឆេះយ៉ាងសន្ធោសន្ធៅ ម្តាយរត់ចេញទាន់ ជា..ប់..ឪពុកនៅខាងក្នុង ឆេះស្លា...ប់...ក្នុងបន្ទប់ទឹក សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ថាតើជាករណីអ្វីឲ្យប្រាកដ ? ..(មានវិដេអូ)
សន្តិសុខសង្គម
531

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្លូវបេតុងក្បែរផ្សារឈូកមាស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៣រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ។

បើតាមសម្តីរបស់អ៊ុស្រីជាម្ចាស់ផ្ទះ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងជាបឋមថា ប្តីរបស់គាត់កំពុងជាប់នៅខាងក្នុង ខណៈសមត្ថកិច្ច និងកម្លាំងពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងវាយជញ្ជាំងទម្លុះ ខណៈរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក៏បានជួយបាញ់ពន្លត់ និងសង្គ្រោះផងដែរ ហើយដោយសារផ្ទះជនរងគ្រោះតូចចង្អៀត មានការលក់ចាប់ហួយ មានតែមួយច្រក ហប់ ទើបកម្លាំងជំនាញ បានសម្រេចធ្វើការវាយទម្លុះជញ្ជាំង ក្រែងលោជួយសង្គ្រោះប្តីរបស់អ៊ុស្រីជាម្ចាស់ផ្ទះទាន់ តែអកុសល ក៏ឃើញជនរងគ្រោះស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹកទៅហើយ ។

អ្វីដែលកាន់តែអាសូរនោះ កូនស្រីបានរត់មកដល់ផ្ទះទ្រហ៊ោយំ ស្រែកហៅឪពុក ខណៈភ្លើងកំពុងឆេះ ទាំងដែលកំពុងធ្វើការ ហើយត្រូវបានគេរត់ទៅហៅថា ផ្ទះឯងឆេះហើយ ពេលមកដល់ឪពុកក៏ជាប់នៅខាងក្នុង ដោយគាត់មិនដឹងថា ការឆេះនេះផ្តើមចេញពីអ្វីនោះទេ តែម្តាយគាត់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គឺផ្ទុះធុងហ្គាស់ ហើយម្តាយគាត់ក៏ដឹងថា ទុយោហ្គាសនេះបានធ្លាយដែរ គាត់ក៏យកស្កុតមកបិទ ហើយប្រាប់ប្តីដែរ តែដោយសារតែប្តីរបស់គាត់នឿយហត់ ទើបមកពីរត់ម៉ូតូ ក៏ហូបបាយងូតទឹក ស្លាប់តែផ្ទុះធុងហ្គាស់រហូតឆេះស្លាប់ប្តីគាត់បែបនេះតែម្តង ។

កូនស្រីរបស់លោកអ៊ុដែលបានស្លាប់ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ឪពុករបស់គាត់ មានឈ្មោះ នាង សារុំ អាយុជាង៥០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ហើយមុនពេលកើតហេតុ កូនៗនាំគ្នាទៅធ្វើការអស់ នៅតែម្តាយ និងឪពុកគាត់ប៉ុណ្ណោះ ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយអគ្គិភ័យនេះ បានរលត់ទៅវិញ សមត្ថកិច្ចបានធ្វើការហ៊ុព័ទ្ធទីតាំងនេះ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីរកមូលហេតុនៃការឆាបឆេះ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះបន្តទៀត ថាតើជាករណីអ្វីឲ្យប្រាកដ ។ សូមចូលរួមរំលែកទុក្ខផង ៕ មេសា




Telegram