ឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅ នៅក្នុងខណ្ឌច្បារអំពៅ ដោយមិនទាន់ដឹងមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ
សន្តិសុខសង្គម
237

រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្ងូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវបេ៣៥៩ ភូមិដើមអំពិល សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានឈ្មោះ ឡេង សារុន ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៣ម៉ែត្រ x ១០ម៉ែត្រ នឹង៦ម៉ែត្រx១០ម៉ែត្រ អស់ទាំងស្រុង ដោយមិនទាន់ដឹងថា បណ្តាលមកពីអ្វីនៅឡើយ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាន ប្រើប្រាស់ រថយន្ត របស់ ការិយាល័យ អគ្គិភ័យ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត ស្មើរនឹង ២៤ ម៉ែត្រគូប, រថយន្តជំនួយរបស់ក្រសួងមហាផៃ្ទចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប , រថយន្តសាលាខណ្ឌ ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង៦ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង៦ម៉ែត្រគូប ទើបរលត់ទៅវិញនៅម៉ោង ៤និង៥ ៥ នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕


Telegram