ជិះម៉ូតូសណ្តោងរ៉ឺម៉ក ចូលលួចគាស់ទ្វារចេតិយដែកតាមវត្តអារាម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់
សន្តិសុខសង្គម
196

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ចូលលួចគាស់ទ្វារចេតិយដែក តាមវត្តអារាម ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចវត្តព្រៃរោង ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ នេះបើយោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២ នាក់រួមមាន ៖

១-ឈ្មោះ ម៉ៅ ព្រឹក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិត ប្រាកដមានទីលំនៅ ផ្ទះ ជួល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន )។

២-ឈ្មោះ អូន (គេចខ្លួន )។ ដកហូត វត្ថុតាង រួមមាន ម៉ូតូ សណ្តោងរម៉ក ០១គ្រឿង និងសម្ភារៈបាត់បង់រួមមាន ទ្វាចេតិយ ចំនួន ០៣ ផ្ទាំង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងបាន បើក ម៉ូតូ សណ្តោង រម៉ក មួយគ្រឿង ចេញ ពីផ្ទះ ជួលស្ថិត សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិ ៣ សំដៅមកកន្លែង កើត ហើយបានបើកម៉ូតូ សណ្តោង រម៉ក ចូលទៅ ក្នុង វត្ត ព្រៃរោង ពេល ទៅដល់ ចំនុច កើតហេតុជនសង្ស័យ ទាំង២នាក់ បានធ្វើសកម្មភាព លួច គាត់ ទ្វា ចេតិយ បាន ចំនួន ០៣ ផ្ទាំង រួច លើកដាក់ រម៉ក ហើយបើកចេញតាមក្រោយ វត្ត ដើម្បី យក ទ្វា ចេតិយ ទៅលក់នៅឃ្លាំង អេតចាយ មួយកន្លែង ស្ថិត នៅ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ បាន តម្លៃ ៤០០.០០០រៀល ។ លុះព្រឹក ថ្ងៃ ទី ០២ ខែ ឆ្នាំ ដដែល ជនសង្ស័យ ទាំង០២នាក់ខាងលើ បាន បើក ម៉ូតូ សណ្តោង រម៉ក ខាង ចូល ក្នុង វត្តម្តង ទៀត បម្រុង ធ្វើ សកម្មភាព លួច គាស់ ទ្វា ចេតិយ តែត្រូវ ព្រះសង្ឃ ក្នុង វត្តបានឃើញ ហើយ រាយការណ៍ ជូន សមត្ថកិច្ច ភ្លាម នោះ ជនសង្ស័យ ទាំង ២នាក់ខាងបានបើកម៉ូតូ សណ្តោង រម៉ក រត់ គេខ្លួន តែត្រូវ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ បារគូ និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំអន្លង់រមៀត ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បី កសាង សំណុំរឿងតាមនីតិវិធីច្បាប់ ៕ 


Telegram