អាសូរណាស់! បុរសជិះម៉ូតូចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះ បុ..កកន្ទុយរថយន្តកុងតឺន័រ ស្លា..ប់...ភ្លាមៗមួយរំពេច
សន្តិសុខសង្គម
316

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ទើបតែចេញពីធ្វើការ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបុកកន្ទុយកុងតឺន័រដែលទុកចោល បណ្ដាលឲ្យស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនជីដូន មួយគ្រួសារនៃសព បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ជិះម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1JA-4622 ចេញពីធ្វើការ បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាន ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង មួយកន្លែង ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនឹងកន្ទុយសណ្ដោងរម៉ករបស់រថយន្តកុងតឺន័រគ្មានស្លាកលេខ ដែលចតទុកចោលនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសជិះម៉ូតូនោះ ស្លាប់ភ្លាមភ្លាមនៅត្រង់ចំណុចកើតហេតុតែម្តង។

សាច់ញាតិបានបន្តថា ជនរងគ្រោះដែលស្លាប់នេះមាន ឈ្មោះ គួច ចិត្ត អាយុ ២៩ឆ្នាំ មុខរបរជាជាងផ្សារដៃ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ឲ្យខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការយកម៉ូតូនិងកន្ទុយសណ្ដោងរម៉ក របស់រថយន្តកុងតឺន័រ យកទៅរក្សាទុកនៅស្នងការចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់ ដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពរបស់ជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka


Telegram