មានគេថតបានស្តែងៗ ! រថយន្តកូរ៉េស្លាកលេខរដ្ឋ និងមានបិទតែមអគ្គិសនីនៅពីមុខ បើកលឿនរេចង្កូតបុកសួនច្បារទ្រូងផ្លូវនិងបង្គោលភ្លើង ក្រឡាប់ច្រង៉ាង
សន្តិសុខសង្គម
102

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ និងមានបិទតែម អគ្គិសនីនៅពីមុខរថយន្ត មិនដឹងមានបញ្ហាអ្វីនោះទេ បានបើកយ៉ាងលឿន រេចង្កូតពេញផ្លូវ ស្រាប់តែមកជ្រុលបុកទ្រូងផ្លូវឡើង និងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង កាលពីវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិ លេខ ៦អា ក្នុងសង្កាត់ ជ្រោយចង្វា រ ខណ្ឌ ជ្រោយចង្វា រ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងវីដេអូស្តែងៗ ដែលអ្នកឃើញហេតុការណ៍ បានជិះម៉ូតូដេញតាមថត ព្រោះឃើញសភាពរថយន្តនេះមិនសូវស្រួលនោះ ដោយសារតែឃើញរថយន្តនេះ ពាក់ស្លាកលេខ រដ្ឋ ហើយបើករេពេញផ្លូវ ស្រាប់តែរថយន្តនោះ រេចង្កូតជ្រុលទៅបុកនឹងខឿនសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តហោះទៅបុកជាមួយនឹងបង្គោលភ្លើង យ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ ច្រង៉ាងតែម្តង បណ្តាលឲ្យអ្នកបើកបររថយន្តនោះរបួស ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Sovann RithKin


Telegram