អាសូរណាស់ លែងលះប្តី៦ឆ្នាំហើយ ក្លាយជាស្ត្រីមេម៉ាយដើររើសអេតចាយ រហូតស្លា..ប់តាមចិញ្ចើមផ្លូវ ចោលកូន៧នាក់ ឲ្យនៅកំព្រា...
សន្តិសុខសង្គម
494

រាជធានីភ្នំពេញ​ ៖ ស្រ្តីមេម៉ាយម្នាក់ ដើររើសអេតចាយ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវ ដោយបានស្លាប់ចោលកូនប្រុសស្រី៧នាក់ អោយនៅកំព្រា បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម វេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចិញ្ចើមផ្លូវ២៧១ មុខផ្ទះប្រជាពលរដ្ឋ ភូមិអូរបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ ចាន់ វិទ្ធី អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជំងឺប្រចាំកាយ បានលែងលះប្ដី៦ឆ្នាំហើយ សព្វថ្ងៃមានកូនប្រុសស្រី៧នាក់កូនតូចអាយុ៦ឆ្នាំ។

តាមសម្ដីបងស្រីរងគ្រោះឈ្មោះ អិត ធាវី បានអោយដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ប្អូនស្រីរបស់គាត់(ជនរងគ្រោះ)ចេញទៅរើសអេតចាយដូចសព្វដង លុះព្រឹកឡើងស្រាប់តែមានគេតេទៅប្រាប់គាត់ថា ប្អូនស្រីរបស់គាត់គេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក៏ប្រញាប់មកមើលនឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកធ្វើការហ៊ុព័ទ្ធខ្សែនឹងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសាកសពរួចបានបញ្ជាក់ថា សពជនរងគ្រោះខាងលើបានស្លាប់ដោយសារគាំងបេះដូង មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ មេសា


Telegram