រាជធានីភ្នំពេញ ៖ គ្រោះ អគ្គិភ័យ មួយ បាន កើតឡើង ដោយសារ តែ ការ ដុត ទៀន មិន ប្រុង ប្រយ័ត្ន ក៏ បង្ក ជា អគ្គិភ័យ ឆាបឆេះ ផ្ទះ ចំនួន ១២ ខ្នង និង សម្ភារៈ មួយ ចំនួន ទាំងស្រុង កាលពីវេលា ម៉ោង ៧ និង ៣៥ នាទី ថ្ងៃ ទី ០៥ ខែធ្នូ ឆ្នាំ ២០២១ ដោយបានឆាបឆេះ នៅមណ្ឌល សុខភាព គីឡូម៉ែត្រ លេខ ៩ លើផ្លូវ ជាតិ លេខ ៥ ភូមិ ៥ ក្រុម ៤ សង្កាត់ ច្រាំង ចំរេះ ទី ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ប្រាប់ ឲ្យ ដឹង ថា ម្ចាស់ ទីតាំង បង្ករ គឺជា សំណង់ មិន រៀបរយ ចំនួន ១២ ខ្នង ផ្ទះ តូច ហើយ បាន រាលដាល ដល់ ផ្ទះ អ្នក ជិតខាង មានឈ្មោះ ចាន់ សារី ម ភេទ ស្រី អាយុ ៦១ ឆ្នាំ មុខរបរ គ្រូ តំប្បាញ ចំពោះ មូលហេតុ នៃ ការ ឆាបឆេះ បណ្តាល មក ពី ការ ដុត ទៀន បង្ក ជា អគ្គិភ័យ ។
ក្នុង ហេតុការណ៍ គ្រោះ អគ្គិភ័យ ខាងលើ នេះ បណ្តាល ឲ្យ ឆាបឆេះ ឈើ លើ ថ្ម ក្រោម ទំហំ (១៥ ម៉ែត្រ x ១៥ ម៉ែត្រ ) ឆេះ សំណង់ មិន រៀបរយ ១២ ខ្នង ផ្ទះ តូច និង រាលដាល ដល់ ផ្ទះ សិប្បកម្ម សូត្រ តម្បាញ និង ហូល ខូចខាត កុំព្យូទ័រ ចំនួន ៣ គ្រឿង , ទូរ ទឹកកក ចំនួន ១ គ្រឿង , លុយ ខ្មែរ ចំនួន ២ លាន រៀល និង លុយ ដុល្លារ ចំនួន ១០០០ ដុល្លារ អស់ទាំង ស្រុង ។
សម្រាប់ ប្រតិបត្តិការ សង្គ្រោះ វិញ កម្លាំង ជំនាញ របស់ បាន ប្រើប្រាស់ រថយន្ដ ការិយាល័យ បង្ការ និង ពន្លត់ អគ្គិភ័យ ចំនួន ១៣ គ្រឿង ប្រើប្រាស់ ទឹក អស់ ២៦ ឡាន ស្មើរ នឹង ១០៤ ម៉ែត្រគូប និង រថយន្ត ពន្លត់ អគ្គិភ័យ ជំនួយ របស់ សាលា ខណ្ឌឫស្សីកែវ ចំនួន ១ គ្រឿង ប្រេ ី ប្រាស់ ទឹក អស់ ២ ឡាន ស្មើនឹង ៨ ម៉ែ ត្រ គូប ទើប រលត់ ទាំងស្រុង នៅ វេលា ម៉ោង ៨ និង ៣០ នាទី នា ថ្ងៃ ដដែល ៕