ខេត្តបាត់ដំបង ៖ លោក វរសេនីយ៍ឯក ឈឿ ង គឹ ម សុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប និង កម្លាំង ការិយាល័យ ជំនាញ សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយ រៀង ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ព្រំ ពិសិដ្ឋ រួម នឹង កម្លាំង អធិការ ដ្ឋា ន នគរបាល ក្រុង បា វិត ដែល ដឹកនាំ ដោយ លោក វរ សេនី យ៍ ទោ កៅ ហ៊ ន ជា អធិការ និង កម្លាំង ប៉ុស្តិ៍ នគរ បាល រដ្ឋបាល បា វិត បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី គំរាមកំហែង ហែកកេរ្តិ៍ ( ទារប្រាក់ តាម បណ្តាញ ទំនាក់ទំនង សង្គម ហ្វេ ស ប៊ុ ក ) ឃាត់ខ្លួនបាន ភេទទី៣ម្នាក់ ដែលបង្កើត ហ្វេ ស ប៊ុ ក ដាក់រូបស្រី ស្អាត ឆាតសុំ ស្នេហ៍ និង មើលរូប ភាព ល្វែង ក្រោម របស់បុរសៗ ទុកសម្រាប់គំរាមយកប្រាក់ កាលពីវេលា ម៉ោង ១១ និង ២៤ នាទី ថ្ងៃ ទី ០៣ ខែធ្នូ ឆ្នាំ ២០២១ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ការឃាត់ខ្លួននេះមានការ សម្របសម្រួល នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង និង ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត ស្វាយរៀង ផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈន់ កូរីណា ភេទប្រុស ( ភេទទី៣ ) អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ បាវិតលើសង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង មកកាន់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់និងនាំខ្លួនបែបនេះ ជនសង្ស័យ ខាងលើបាន ធ្វើសកម្មភាព ប្រើប្រាស់ គណនី ហ្វេសប៊ុក ឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយ ឆ្នាំ កន្លង មក ហើយ រហូត ដល់ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ជនសង្ស័យ ខាងលើប្រើល្បិច ទាក់ទង គ្នា តាម ឆាត និង បាន សួរ ទៅ កាន់ ជនរងគ្រោះ ថា ចង់ មើលផ្នែក ខាងក្រោម ទេ បើចង់ មើល ជនរងគ្រោះ ត្រូវ ដោះ ខោអាវ ចេញពី ខ្លួន ទាំងអស់ ហើយ ជនសង្ស័យ ក៏បាន ថត រូប ជនរងគ្រោះរក្សាទុក ហើយពេលបន្តបន្ទាប់មកជនសង្ស័យ រូបនេះ បាន គំរាម ទារ ប្រាក់ ពី ជនរងគ្រោះ ឈ្មោះ រ .វ ភេទប្រុស មានទីលំនៅ ក្នុងខេត្ត បាត់ ដំបង សរុប ជា ទឹក ប្រាក់ ប្រហែល ចន្លោះ ពី ៤,០០០ដុល្លារ ទៅ ៥ ,០០០ដុល្លារអាមេរិក ជាថ្នូរថានឹង មិនផ្សព្វផ្សាយរូបភាពនេះ ទេ តែបើមិនបានប្រាក់ ទេ នោះទេ រូបគេនឹងផ្សព្វ ផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជន រងគ្រោះ។
ដោយមិនអាចទ្រាំរស់នៅក្រោមការគំ រាមកំ ហែ ងរបស់ជនសង័្សយខាងលើបាន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ បាល ដើម្បីស្វែងរកជនសង័្សយខាងលើ យកមកអនុវត្តតាមច្បាប់។
ឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងកសាងសំណុំរឿង ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែ ម្តង ដកហូតបាន ទូរស័ព្ទ ដៃ ម៉ាក OPPO A53 ពណ៌ ស ចំនួន ០១ គ្រឿង ។
ការបង្រ្កាបឃាត់ខ្លួននិងផ្សព្វផ្សាយនៅពេលនេះ ក៏ជាព័ត៌មានមួយជូនដំណឹងដល់បងប្អូនដែលតែងតែនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះករណី ដូចខាងលើនេះ ម៉្យាងចំពោះបងប្អូនដែលធ្លាប់ជាជនរងគ្រោះ ដោយស្នាដៃ(ស្រីស្អាត)ខាងលើ សូមអញ្ជើញទំនាក់ទំនងមកសមត្ថកិច្ចនគរបាល ដើម្បីជាសមត្ថកិច្ចក្នុងករណីនេះ។
បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ កំពុង រៀបចំសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕