ខេត្តព្រះសីហនុ ៖ ម៉ូតូជនជាតិខ្មែរ និងជនជាតិចិន បុកគ្នានៅចំណុចផ្លូវកោង បណ្ដាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវកោង ផ្លូវ២ធ្នូ កែងនិង វិថីតេជោ ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក HONDA Zoomer-X ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GJ-3123 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ចេញពី វិថីតេជោ ឆ្លងកាត់ផ្លូវ២ធ្នូ ភ្លាមៗនោះក៏មានម៉ូតូ១គ្រឿងម៉ាក HONDA Dream ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយបុរសជនជាតិចិន ជិះតាមបណ្ដោយផ្លូវ២ធ្នូ (ផ្លូវកោង) ដោយសារតែខ្វះការប្រុងប្រយ័ត្ន ដោយម៉ូតូជនជាតិចិនជ្រុលទៅបុកពីក្រោយម៉ូតូជនជាតិខ្មែរ ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ភ្លាមៗពលរដ្ឋដែលឃើញហេតុការណ៍បានជួយទាក់ទងហៅរថយន្ដសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះ។
ក្រោយកើតហេតុជនរងគ្រោះទាំងសងខាងត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាយនៃការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្ដោះអាសន្ននិងបន្តធ្វើការតាមនីតិវិធីច្បាប់៕ សំណាង